ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់បន្ថែមលើឥណទានវិចារណកម្មឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៤

កិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់បន្ថែមលើឥណទានវិចារណកម្មឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
***
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់បន្ថែមលើឥណទានវិចារណកម្មឆ្នាំ២០២៤ របស់ កសហវ. ដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា, តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គលេខាធិការដ្ឋាន កសហវ. និងសហការីនៃនាយកដ្ឋានផែនការថវិកា។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យផ្ទៀងផ្ទាត់បន្ថែមលើឥណទានវិចារណកម្មឆ្នាំ២០២៤ របស់ កសហវ. ក្រោយទទួលបានការពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំក្រសួង។

ព័ត៌មានទាក់ទង